ភ្នំពេញៈ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទាំងចំនួន៧ បានបង្ហាញថា ស្ថានភាពកម្ពស់ទឹកទន្លេបានហក់ឡើងបន្តិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី១១ ខែកក្កដានេះ របស់ក្រសួងធនធានទឹក និងឧតុនិយម បានហក់ឡើងបន្ដិចនៅស្ថានីយជលសាស្ត្រចំនួន៦ ប៉ុន្តែស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹកបានស្រកចុះបន្តិច ០,០២ម៉ែត្រ នេះបើធៀបថ្ងៃពីម្សិលមិញ៕

មតិយោបល់