Post News Media ព័ត៌មានជាតិ រថយន្តស្រាបៀរ...

រថយន្តស្រាបៀរ ANCHOR បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យរបួសមនុស្សម្នាក់

តាកែវ: កាលពីវេលាម៉ោង ០៣និង៥០នាទីរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៧៥-៧៦ ស្ថិតក្នុងភូមិផ្សារកា ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

រថយន្តបង្ក តូយ៉ូតាតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AT-5873 ស្គាល់អត្តសញ្ញាណអ្នកបើកបរ ចំណែកជនរងគ្រោះមានឈ្មោះ ឡីង ឡាយហេង មុខរបរ ធ្វើស្រែ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ តាកែវ 1C-1050។

មូលហេតុ​៖ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕