ផ្ទះ ព័ត៌មានជាតិ រថយន្តដឹកហ្គា...

រថយន្តដឹកហ្គាស LPG បុកបង្គោល ក្រទ្បាប់ផ្ងារជើង របួសធ្ងន់ម្នាក់

0

កោះកុង: កាលពីវេលាម៉ោង៨ និង២០យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកហ្គាស LPG បានបុកបង្គោលក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យតៃកុងរងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតក្នុងភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងស្ទួចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី។ ដោយទ្បែក ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.