កណ្តាលៈ ករណីគ្រោះថ្នាក់ចរារចណ៍ ជិះម៉ូតូធ្លាក់រណ្តៅដីនៅគល់ស្ពានផ្លូវសំពោង កម្ពស់ប្រហែល ៥ម៉ែត នៅគល់ស្ពានសំពោង តែសំណាងល្អរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៤ និង០៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។
ប្រភពពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿង បំណងទៅភ្នំពេញ តែមិនប្រយត្ន័ក៏រអិលធ្លាក់ ចូលក្នុងរណ្តៅដីគល់ស្ពានសំពោងទីពីរ សំណាងហើយ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
សូមអាជ្ញាធរស្រុកល្វាឯម ជួយមើលផង! ការបាក់ដីនៅគល់ស្ពាន សំពោង១នេះ! ហើយគ្មានផ្លាកសញ្ញាប្រាប់ទេ៕
មតិយោបល់