ឧត្តរមានជ័យៈ កាលពីវេលាម៉ោងប្រហែល ១១ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ មានករណីចង.ក ធ្វើអត្តឃាតមួយ នៅចំណុចភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ថង ឡាថុលើម ហៅសៀន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិស្រែប្រីយ៍ ឃុំប្រាយផាត់ថាណា ស្រុកភូស៊ិញ ខេត្តស៊ីសាកេត (ប្រទេសថៃ)។
តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះ និងញាតិជិតខាង ដែលមកពីប្រទេសថៃ បានឲ្យដឹងថា ជនរងគ្រោះ ផឹកស្រាជាប្រចាំ នៅពេលផឹកតែងតែវង្វេងវង្វាន់ មានពេលខ្លះ រត់ស្រាតក្នុងភូមិក៏មាន (សរសៃប្រាសាទ)។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅកាន់ប្រទេសថៃវិញ៕
មតិយោបល់