មណ្ឌលគិរីៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង១៣នាទី បានទទួលដំណឹងពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ ០៧១២៧២៧៦៦៩ ថាមានប្រជាពលរដ្ឋ២នាក់ ទៅរកត្រី បណ្តាលឲ្យរអិលជើងដួលឆក់ស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សពជនរងគ្រោះឈ្មោះ ព្លែន សារ៉េត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង រស់នៅក្រុមស្រែថាស ស្ថិតក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចំណែកម្នាក់ទៀតឈ្មោះ អាន ក្លើប ភេទប្រុស អាយុ១០ ឆ្នាំ ជនជាតិព្នង ជាអ្នករស់នៅផ្ទះជិតគ្នា។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានទៅឆក់ត្រីមានគ្នាពីរនាក់ ជនរងគ្រោះបានដើររអិលជើងដួល ត្រូវចរន្តភ្លើងឆក់ ។ ចំណែកម្នាក់ទៀតឃើញដូច្នេះ ប្រុងទៅជួយ ពេលទៅជិតក៏ឆក់ បានរត់មកផ្ទះប្រាប់ឪពុកម្តាយបងប្អូននៅភូមិ ឲ្យទៅជួយ ពេលបងប្អូនទៅដល់ ជនរងគ្រោះត្រូវដាច់ខ្យល់ស្លាប់បាត់ទៅហើយ នៅចំណុចកើតហេតុខាងលើ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយការឆក់ខ្លួនឯងពិតប្រាកដមែន សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់