ព័ត៌មានបច្ចេកវិទ្យា

iPhone បាត់ Hotspot តើត្រូវធ្វើយ៉ាងម៉េច?

អ្នកប្រើប្រាស់ iPhone ភាគច្រើន​តែ​ជួប​បញ្ហា​បាត់ Personal Hotspot​។ តើ​ត្រូវធ្វើ​ដូចម្ដេច​? យក​ទៅ​ហាង​ទូរស័ព្ទ​ដើម្បី​ជួប​អ្នកជំនាញ ឬ​មួយ​យ៉ាងណា​? ទេ​! លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការណែនាំ​ដូច​ខាងក្រោម​ជា​ការ​ស្រេច​៖
Personal-Hotspot1

០១) ជាដំបូង​ត្រូវ​ចូល​ទៅ​កាន់ Setting
Personal-Hotspot2

បន្ទាប់​មក​ចុច​លើ​ពាក្យ Cellular
Personal-Hotspot3

០២) នៅពេល​ផ្ទាំង Cellular បង្ហាញ សូម​ចុច​លើ​ពាក្យ Cellular Data Network
Personal-Hotspot4

០៣) ស្វែងរក​ពាក្យ PERSONAL HOTSPOT បន្ទាប់​មក​សូម​វាយ APN របស់​ក្រុមហ៊ុនទូរស័ព្ទ​ដែល​លោកអ្នក​ប្រើ​នៅ​ត្រង់ APN និង Username ឧ​. បើ​ប្រើ​ក្រុមហ៊ុន Cellcard សូម​វាយ cellcard នៅត្រង់​ប្រអប់ APN និង Username បើសិនជា Smart សូម​វាយ smart និង​បើសិនជា Meftone សូម​វាយ metfone
Personal-Hotspot5

០៤) បន្ទាប់​មក​សូម​ត្រឡប់​មក​កាន់​ទីតាំង Setting វិញ នោះ​លោក​អ្នកនឹង​ឃើញ​ពាក្យ​ថា​
Personal Hotspot

Personal-Hotspot6

បើសិនជា​មាន​បញ្ហា​ទៅ​លើ​ការអនុវត្ត​សូម​បញ្ចេញមតិ​នៅ​ខាងក្រោម​។ សូម​អរគុណ​!

មតិយោបល់