ភ្នំពេញៈ ពិតជាមិនធម្មតាទេ រៀបការទទួលស្គាល់ពីមេបាចាស់ទុំសងខាងត្រឹមត្រូវ អស់រយៈពេល៩ឆ្នាំ និងមានកូនទៀត ដល់ចុងក្រោយ បែរជាទៅលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសក្មេងជាសាហាយស្មន់ កំពុងដោះសម្លៀកបំពាក់ ប្តីទៅទាន់ថតជាភស្តុតាង ប្តឹងសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់ នាំទៅប៉ុស្តិ៍ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីជាប្រពន្ធខាងលើមានឈ្មោះ ខៀវ ស្រីនី អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ហុងវ៉ា ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃផ្ចឹក ឃុំធាយ ស្រុកបាភ្នំ ខេត្ត ព្រៃវែង មានប្តីឈ្មោះ ទេព សាវ៉េត អាយុ៥៥ឆ្នាំ ជាមន្ត្រីរាជការ មានកូន២នាក់ (ប្រុសម្នាក់) ក្នុងបន្ទុកគ្រួសារ ។ ចំណែកភាគីប្រុសក្មេងដែលចូលចិត្តរបស់គេនោះមាន ឈ្មោះ ម៉ា ណារ៉ុង អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រហុងវ៉ា ជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទ៍ ស្វាយរៀង ។
តាមដើមបណ្តឹង បុរសជាប្តី បានឲ្យដឹងថា ដូចជាជ្រុលពេកហើយ ស្រីអីមិនចេះខ្មាស់អៀន បានប្តីរៀបការត្រឹមត្រូវ តាមផ្លូវច្បាប់ តាមប្រពៃណី អស់រយៈពេល៩ឆ្នាំមកហើយ មានទាំងកូន២នាក់ ទៅធ្វើការងារជាកម្មការនីរោងចក្រ លេងហ្វេសប៊ុក យូរៗបែរជាបែកគំនិតផិតក្បត់ លួចមានសាហាយស្មន់ តាមទាន់លើកទី១ គ្មានភស្តុតាងគ្រប់គ្រាន់ សង្ស័យអប់រំប្រដៅឲ្យឈប់ តែមិនស្តាប់ ស្រាប់តែនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នេះមើលទៅទឹកមុខខាងស្រី មុនរៀបចេញពីផ្ទះ ដូចខុសប្លែក អារម្មណ៍ដូចពុះកញ្ជ្រោល ស្លន់ស្លោ កាន់តែសង្ស័យ ពេលដែលប្រពន្ធទាញម៉ូតូ ជិះចេញពីផ្ទះមកបាត់ ថាទៅធ្វើការ បាត់មួយសន្ទុះ សង្ស័យណាស់ ក្រែងស្លន់ប្រញាប់ទៅកន្លែងចាស់ ផ្ទះជួលប្រុសក្មេង ធ្វើដំណើរមកតាមដល់បន្ទប់ប្រុសក្មេង ក្នុងភូមិព្រៃល្វា ធាក់រុញទ្វារ ចូលមើល ពុទ្ធោ ! ដោះសម្លៀកបំពាក់ចេញអស់រលីង ២នាក់ សាហាយស្មន់មែន ច្បាស់នឹងភ្នែក មិនអាចប្រកែកបាន ថតទុកជាភស្តុតាង ជៀសវាងប្រកែកទៀត រាយការណ៍ប្តឹងប៉ូលិសចុះទៅឃាត់ខ្លួន ប្រពន្ធនិងសាហាយស្មន់ នាំទៅប៉ុស្តិ៍ ប្តឹងទាមទារជំងឺចិត្ត ។
តាមសម្តីភាគីខាងស្រីជាប្រពន្ធវិញ នៅពេលនេះ ទោះជាប្រកែក ក៏លែងចេញដែរ កុំថាឡើយឃើញនឹងភ្នែក ប្តីថតរូបទុកជាភស្តុតាងទៀត គ្រាន់តែប្រាប់ថា មកនិយាយគ្នាលើកចុងក្រោយ ជាមួយប្រុសក្មេង បន្ទាប់ពីបែករឿងប្តីដឹងកន្លងមក ចំពោះការរួមមេត្រីនឹងគ្នា ជាមួយសាហាយស្មន់ ខាងស្រីលាក់លៀម មិនធ្វើការបំភ្លឺឡើយ តែប្រាប់ថា ស្គាល់គ្នាយូរខែមកហើយ ក្រោយពីប្តីតាមទាន់ ឃើញច្បាស់នឹងភ្នែកទោះជាប្រកែក ក៏គេមិនជឿដែរ ។
ចំណែកតួអង្គប្រុសក្មេងជាសាហាយស្មន់វិញ បានសារភាពថា ស្គាល់ ស្រឡាញ់គ្នាលួចលាក់ អស់រយៈពេល៦ខែកន្លងមកហើយ ខណៈដែលធ្វើការងារ នៅរោងចក្រហុងវ៉ាជាមួយគ្នា ហើយមួយរយៈកន្លងមក ប្តីរបស់ស្រីស្នេហ៍ ដឹងម្តងហើយ ថែមទាំងមកព្រមាន ផ្តាច់ការទំនាក់ទំនង តែខាងស្រីចេះតែមករក ទីបំផុតក៏មានរឿងផ្ទុះនៅព្រឹកនេះតែម្តង។
ខណៈដែលវត្តមានភាគីទាំង៣នៅប៉ុស្តិ៍ប៉ូលិស ភាគីខាងប្តី ប្តឹងចោទប្រកាន់ ផិតក្បត់ លួចមានសាហាយស្មន់ ទាមទារនូវជំងឺចិត្ត និងប្រកាន់ជំហរមួយ លែងទទួលយកប្រពន្ធ ជាស្រីបែបនេះហើយ ឲ្យប្រុសក្មេងយកចុះ បង់តែជំងឺចិត្ត ហើយប្រគល់ឲ្យសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់