ព័ត៌មានជាតិ

អ្នកបើករថយន្តក្រុមហ៊ុន អូតែល និងកាស៊ីណូម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុង: ដោយមានការចង្អុលបង្ហាញពីលោកមេបញ្ចាការ (អហកក) និងមានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងអាវុធហត្ថក្រុងចំនួន៨នាក់ រថយន្ត ១គ្រឿង ម៉ូតូ ២គ្រឿង ដឹកនាំដោយលោកវរ:សេនីយ៍ត្រី នួន វុត្ថា មេបញ្ចាការរង(អហកក) បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីក្បត់ទំនុកចិត្ថ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ។

អង្គហេតុ៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ស៊ឹម ជីវន័ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តបាត់តំបង បានធ្វើសកម្មភាពសុំធ្វើការងារ បើកបររថយន្តឲ្យក្រុមហ៊ុន អូតែល និងកាស៊ីណូ នៅខេត្តព្រះសីហនុ ពេលក្រុមហ៊ុនឲ្យឡានបើកដឹកភ្ញៀវពីកាស៊ីណូ ទៅកាន់ប្រលានយន្ដហោះកង កេង ជនសង្ស័យបែរជាបើករថយន្តមកប្លុងចោល នៅខេត្តកោះកុង តែដោយហេតុរថយន្តមានភ្ជាប់ប្រព័ន (GPS) ម្ចាស់រថយន្តតាមមកដល់ខេត្តកោះកុង រួចមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្តខេត្តកោះកុង ឲ្យជួយអន្តរាគមន៍ឃាត់ជនសង្ស័យខាងលើ នៅចំណុចភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ រួមនឹងវត្ថុតាងរួមមាន៖ រថយន្ត១គ្រឿងម៉ាក(HYUNDAI GRAND STAREX) ទូរស័ព្ទអិនចុចពិល២ គ្រឿង នាឡិការដៃ១ កាបូបលុយ១ ស្លាកលេខរថយន្តចំនួន២ សោរថយន្តចំនួន១។

បច្ចុប្បនជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ចូនមកជំនាញ (អហកក) ចាត់ការបន្ត៕

មតិយោបល់