ដើម្បីជ្រាបច្បាស់ សូមមើល និងអាចសេចក្ដីជូនដំណឹងដូចខាងក្រោម៖


ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអាចសេចក្ដីជូនដំណឹងដូចខាងក្រោម៖
យោងតាមអង្គភាពការពារកុមារហៅកាត់ថា (CPU) បានលម្អិតពីរឿងរ៉ាវដ៏រន្ធត់ ដែលបានកើតឡើង នៅវេលាម៉ោង ០៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយជនល្មើសមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ ៣៨ឆ្នាំរបស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍។ នៅពេលនោះក៏ជនល្មើសបានយកកន្រ្តៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឱ្យគាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបង្កហិង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ ៣ឆ្នាំ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ។ ភស្តុតាងបានបង្ហាញទៀតថាជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួន…
បាងកក៖ មេដឹកនាំរបបយោធាថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ត្រូវសភាថៃជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃនេះក្នុងការផ្លាស់ប្តូរ បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីយ៉ីងឡាក់ ពីអំណាចកាលពីខែឧសភា។ តាមការផ្សាយផ្ទាល់ពីទូរទស្សន៍ក្នុងស្រុកបានឲ្យដឹងថា ប្រាយុទ្ធបានឈ្នះក្នុងការបោះឆ្នោតក្នុងសម័យប្រជុំសភាព ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ហើយការតែងតាំងរបស់លោកនឹងត្រូវបានអនុម័តជាផ្លូវការពីស្តេចរបស់ប្រទេសថៃ។ ប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីយ៉ីងឡាក់ ពីតំណាងកាលពីថ្ងៃទី២២ ខែឧសភា ដើម្បីស្តារស្ថិរភាព ងស្ថានការនយោបាយ…
កំពង់ធំ៖ ល្បែងកន្ទុយលេខ នៅក្នុងផ្សារកំពង់ធំ ត្រូវបានគេដាក់លក់បើកជាជំហរដូចផ្សារត្រី ទាំងផ្សាចាស់ និងផ្សារថ្មី តែពុំត្រូវបានបង្ក្រាបឬទប់ស្កាត់ល្បែស៊ីសងនេះឡើយ ជាហេតុធ្វើឲ្យមហាជនទូទៅ អស់សំណើច នូវការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ច។ តាមប្រភពពត៌មានពីអ្នកញៀនល្បែងកន្ទុយលេខ បាននិយាយថា ពួកគេសប្បាយនឹងការចាក់ឆ្នោត ដោយសារតែសមត្ថកិច្ចទីនេះគេពុំសូវអើពើ គ្រាន់តែនិយាយព្រមព្រៀងគ្នាជាមួយសមត្ថកិច្ចគឺពុំមានបញ្ហានោះទេ ចង់លក់កន្ទុយលេខមួយថ្ងៃប៉ុន្មានដង ក៏ពុំមានអ្នកណាមកបង្ករបញ្ហានោះដែរ ជាពិសេស សូមឲ្យតែអ្នកលក់ កុំត្រូវរ៉ូវគ្នាជាមួយអ្នកទិញ។…
មតិយោបល់