ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ទៀតហើយ នៅខេត្តព្រះសីហនុ ឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ ដែលមានឈ្មោះ យិន តុល អាយុ ២៤ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជាមួយម្ដាយមីង ដែលស្ថិតក្នុងទីធ្លាវត្តប្រសិទ្ធី ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះ ទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅផ្ទាល់ដែល ស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ លោក យិន តុល បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ បើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកខ្លាំង រហូតចាកចេញពីស្រុកកំណើត ដែលស្ថិតនៅស្រុកឈូក ខេត្តកំពត មកស្នាក់នៅជាមួយម្ដាយមីង ធ្វើការជាជាងសំណង់ ដើម្បីបានចំណូលផ្គត់ផ្គង់ ការចំណាយប្រចាំថ្ងៃ ជាមួយគ្រួសារ ដែលសូម្បីតែផ្ទះ ស្នាក់នៅផ្ទាល់ខ្លួន ក៏មិនទាន់មានផង។

លោកបានបន្តទៀតថា ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះ ជារឿងចៃដន្យបំផុត ព្រោះតាំងពីដើមរៀងមក លោកតែងនិយាយលេងជាមួយគ្រួសារថា ថ្ងៃណាមួយលោកនឹងមានសំណាងបានឈ្នះរង្វាន់ ១០០លានពី ខារ៉ាបាវ ដូចគេមុនៗជាមិនខាន ប៉ុន្តែពេលនេះការគិត និងការនិយាយលេងនោះបានក្លាយជាការពិតហើយ។ កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាក់ពីការងារ ហើយអស់កម្លាំង លោកបានទិញភេសជ្ជ ខារ៉ាបាវ ពីអ្នកលក់ ដែលស្ថិតនៅមុខវត្ត ក្បែរកន្លែងធ្វើការ និងក្បែរផ្ទះស្នាក់ នៅផងដែរនោះ ចំនួនមួយកំប៉ុង ដើម្បីទទួលទាន ។

លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុង ភ្លាមក៏ឃើញមានរង្វាន់ ១០០លានរៀល នៅនិងក្រវិលកំប៉ុងតែម្ដង ភ្លាមនោះ លោកក៏បានស្រែកប្រាប់អ្នកលក់ និងមនុស្សនៅជិតគ្នាឲ្យជួយមើល ហើយទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយ:លេខ ដែលមាននៅនិងក្រវិលកំប៉ុងស្រាប់ ។ ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនិងយកមួយចំនួនទិញដីសង់ផ្ទះ ហើយទុកមួយចំនួនទៀត សម្រាប់បង្កើតមុខរបរទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់ យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់, ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។

សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕

https://m.facebook.com/story.php?story_fbid=2340512615970102&id=1179164168771625

មតិយោបល់