ព័ត៌មានជាតិ

គោយន្តកន្ត្រៃ បុកជាមួយម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃ និងម៉ូតូ នៅចំណុចខាងជើងស្ពានតាងរាង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។

គោយន្តកន្ត្រៃម៉ាក KUBOTA ពណ៌ក្រហម គ្មានស្លាកលេខ ដែល មានសណ្តោងរ៉ឺម៉ក អ្នកបើកបរឈ្មោះ ហេង សារិទ្ធ ភេទ ប្រុសអាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-0520 បើកបរដោយ ឈ្មោះ អួន សុខា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរនៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីជើងទៅត្បូង ក្នុងទិសស្របគ្នា បណ្តាលឲ្យរបួសធ្ងន់មនុស្សស្រីម្នាក់ (អ្នកបើកបរម៉ូតូ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

មូលហេតុ៖ គោយន្តកន្រ្តៃយ៍ គ្មានភ្លើងបំភ្លឺ ឬចំណាំងផ្លាត)៕

មតិយោបល់