ព័ត៌មានជាតិ

Update៖ រថយន្ត ៣គ្រឿងបុកគ្នា របួសមនុស្ស ៤នាក់ នៅស្រុកបាសាទបាគង

សៀមរាប: កាលពីវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃ១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរវាងរថយន្ត និងរថយន្ត ២គ្រឿងច្រាសទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកបាសាទបាគង។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ 2k-5146 បើកបរដោយឈ្មោះមិនស្គាល់ ធ្វើដំណើរពីលិចទៅកើត បានប៉ះទង្គិច និងរថយន្តម៉ាកព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AU1918 បើកបរឈ្មោះ គឹម វឌ្ឍនា ភេទប្រុស អាយុ ៣២ឆ្នាំ នៅគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ធ្វើដំណើរពីកើតទៅលិច រួចរថយន្តលុចស៊ីស បានជ្រុលចង្កូតទៅបុករថយន្ត ១គ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3401 បើកបរដោយឈ្មោះ ថេង បូ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បើកបរមានទិសដៅពីកើតទៅលិច
បណ្តាឲ្យអ្នកជិះលើរថយន្ត របួសមនុស្ស ៤នាក់ ជនជាតិកូស្តារិការ (ស្រាលស្រីប្រុស ២នាក់ ធ្ងន់ស្រីប្រុស ២នាក់) ត្រូវបានបញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ក្រុងសៀមរាប។

កើតហេតុភ្លាមៗ អ្នកបើកបររថយន្តលុចស៊ីស បានចុះរត់គេចខ្លួនបាត់ស្រមោល។ មូលហេតុ៖ អ្នកបើករថយន្តលុចស៊ីស មិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះពិនិត្យវាស់វែង កសាងសុំណុំរឿង យកវត្ថុតាងរថយន្តទាំង ៣គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាប់ការតាមនីតិវិធី៕

មតិយោបល់