ត្បូងឃ្មុំៈ នៅវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
រថយន្តម៉ាក កាមារីបាឡែន គ្មានស្លាកលេខ បើកបរដោយឈ្មោះ សៅ សុធា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ។ អ្នករួមដំណើរ៣នាក់៖
១-ឈ្មោះ កាន់ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ)
២-ឈ្មោះ លី ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)
៣- ឈ្មោះ ពេជ្រ ពិសិដ្ធ អាយុ២៣ឆ្នាំ នៅភូមិអូតាគាំ១ សង្កាត់តួលតាអែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសធ្ងន់)។
ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ២.៥T ពណ៌ស គ្មានស្លាក លេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុគេចខ្លួន) ធ្វើដំណើរស្របទិសគ្នា។
រថយន្តទាំងពីរគ្រឿង បើកបរពីស្រុកត្បូងឃ្មុំ ទៅស្រុកពញាក្រែក (ពីលិចទៅកើត) មកដល់ចំណុចកើតហេតុ រថយន្តបាឡែនបុកគូទពីក្រោយ។
សម្ភារៈខូចខាត៖ រថយន្តបាឡែនធ្ងន់ និងហ៊ីយ៉ាន់ដាយស្រាល។ មូលហេតុ៖ ប្រើប្រាស់ល្បឿនសឿន។
ក្រោយកើតហេតុវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង៕
មតិយោបល់