ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគាត់ស្រវឹងស្រាបើកម៉ូតូប៉ះទង្គិចជាមួយគោយន្តកន្ត្រៃ កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវលេខ៣៧៧A ក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ បន្ទាប់ពីកើតហេតុ ភាគីគោយន្តកន្ត្រៃបានបើកគេចខ្លួនបាត់ ៕

មតិយោបល់