ព័ត៌មានជាតិ

ជិះម៉ូតូបុកកាឡេថងស្លាប់ផ្អើលនៅស្រុកសំបូរ

ក្រចេះ: នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទីនៅចំណុចភូមិស្រែត្រែង១ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ លើផ្លូវជាតិលេខ7 ចន្លោះបង្គោលគីឡូម៉ែត្រលេខ361.362 មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ឌុបគ្នាពីនាក់បានបុក និងកាឡេថង ពីក្រោយក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅ ជើង បណ្ដាល ឲ្យនាក់ឌុបស្លាប់នៅកន្លែងកើតហេតុម្នាក់ប្រុសនិងរងរបួសធ្ងន់ម្នាក់។
ម្ចាស់កាឡេថងបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំក្បាលដំរី ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់