ព័ត៌មានជាតិ

(វីដេអូ) មានគ្នាដល់ទៅ៥នាក់ ត្រូវចោរបាញ់ប្លន់បានសម្រេចទាំងព្រលប់ មិនរំខានសមត្ថកិច្ច

កំពង់ឆ្នាំងៈ ក្មេងស្រីម្នាក់ ក្នុងចំណោម៥នាក់ បានរងរបួសប្រអប់ជើងខាងស្តាំ ដោយសារក្រុមចោបាញ់ប្លន់បម្រុងយកម៉ូតូ តែមិនសម្រេច បែរយកខ្សែដៃមាសចំនួន២ជី ទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងឡើយ កាលពីវេលាម៉ោង៥៖២០នាទី ព្រលប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ចំណុចក្រោយវត្តអង្គរសេរី ស្ថិតក្នុងភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មិត្តភ័ក្ត និងក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេបានធ្វើជិះម៉ូតូ២គ្រឿង ក្នុងនោះម៉ូតូជនរងគ្រោះជិះមុខម៉ាក ហុងដាឌ្រីម ធុនសេ១២៦ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-3178 ចេញពីភូមិថ្មឥដ្ឋ គោលបំណងជូនម្តាយមីង ទៅផ្ទះជួលនៅរោងចក្រមានកម្មវិធីជួបជុំគ្មានៅភូមិស្ពានពោធិ៍ ស្រុងសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ស្លៀកពាក់ស៊ីវិល មានពាក់មួកសុវត្ថិភាពទាំងពីរ ជិះម៉ូតូម៉ាក SL ពណ៌ខ្មៅ មិនចាំស្លាកលេខ មកក្បែរ ហើយដកកាំភ្លើងខ្លីមកភ្ជង់ជនរងគ្រោះឲ្យប្រគល់ម៉ូតូ តែជនរងគ្រោះមិនព្រមប្រគល់ ក៏ត្រូវជនសង្ស័យបាញ់១គ្រាប់ចំទូកម៉ូតូខាងឆ្វេង ធ្លាយទៅខាងស្តាំក៏ត្រូវប្រអប់ជើងជនរងគ្រោះខាងស្តាំ ទើបជនសង្ស័យទាញយកខ្សែដៃមាសទម្ងន់២ជី រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះ ត្រូវមិត្តភ័ក្តរួមដំណើរ និងអ្នកជិតខាង ដឹកយកនៅសង្គ្រោះនៅមន្ទីរពេទ្យឯកជននៅសាលាលេខប្រាំ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ផាវ សុផាន អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់ ត្រូវរងរបួសប្រអប់ជើងខាងស្តាំ

ក្រោយកើតហេតុប្រហែល១ម៉ោង ទើបគេឃើញមានសមត្ថកិច្ចនគរបាលមូលដ្ឋាន មកដល់កន្លែងកើតហេតុ បានត្រឹមធ្វើកំណត់ហេតុតែប៉ុណ្ណោះ៕

https://youtu.be/MZEPlaOAv6Q

https://youtu.be/y2QIkAyR2Mw

photo_2016-05-30_06-46-11photo_2016-05-30_06-46-14photo_2016-05-30_06-46-16photo_2016-05-30_06-46-18photo_2016-05-30_06-46-21photo_2016-05-30_06-46-23photo_2016-05-30_06-46-25photo_2016-05-30_06-46-30photo_2016-05-30_06-46-32

មតិយោបល់