ព័ត៌មានជាតិ

ករណីបង្កហិង្សាក្នុងវត្ត សមត្ថកិច្ច ឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់

ក្រចេះ: កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាលរដ្ឋបាលក្រុងក្រចេះ បានធ្វើការបង្ក្រាបសកម្មភាពក្មេងទំនើង បង្កទំនាស់តូចតាច ដោយឃាត់ខ្លួនបានចំនួន ៣នាក់ នៅចំណុចក្នុងបរិវេណវត្តរកាកណ្តាល ស្ថិតក្នុងភូមិទី១ សង្កាត់រកាកណ្តាល ក្រុង/ខេត្តក្រចេះ ។

ក្មេងទំនើងខាងលើ៖ ១-ឈ្មោះ អោក ឥរិយា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី១ សង្កាត់រកាកណ្តាល ២-ឈ្មោះ កុច សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទី២ សង្កាត់រកាកណ្តាល និង ៣-ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី។

វត្ថុតាងដកហូតបានរួមមាន៖ ខ្សែក្រវ៉ាត់កែច្នៃចំនួន១ រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលរដ្ឋបាលក្រុងក្រចេះ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានឲ្យក្មេងទំនើងទាំងនោះ ធ្វើកិច្ចសន្យា ហើយអប់រំណែនាំ រួចក៏អនុញ្ញាតឲ្យត្រលប់ទៅផ្ទះពួកគេវិញរៀងៗខ្លួន៕

មតិយោបល់