ព័ត៌មានជាតិ

ក្មេងស្ទាវ ២ក្រុម ផឹកស្រវឹងទាស់សម្ដីគ្នា ផ្ទុះហិង្សា ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

កំពង់ឆ្នាំង: នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាវាយគ្នាទៅវិញទៅមក រវាង២ក្រុម បណ្ដាលឲ្យរងរបួសទាំងសង្ខាង នៅមុខផ្ទះលោក វង សម្បត្តិ ស្ថិតភូមិពាមពពេជ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

ក្រុមទី១មានឈ្មោះ៖
១/ឌី វិឈុញ អាយុ ២៨ឆ្នាំ ភេទប្រុស របួសធ្ងន់
២/ឌី វិជ័យ ភេទប្រុស អាយុ ២៥ឆ្នាំ របួសស្រាល
៣/ឌី លីណា ភេទប្រុស អាយុ ២០ឆ្នាំ របួសស្រាល។

ក្រុមទី២មានឈ្មោះ៖
១/គ្រឹន បូរ៉ុង អាយុ ១៧ឆ្នាំ ភេទប្រុស របួសស្រាល
២/គ្រឹន សិលា អាយុ ១៨ឆ្នាំ ភេទប្រុស របួសស្រាល
៣/គ្រឹន ផាន់ធីយា អាយុ១៩ឆ្នាំ ភេទប្រុស របួសស្រាល ។

សូមបញ្ជាក់៖ អ្នកទាំង៦នេះ នៅភូមិកើតហេតុខាងលើទាំងអស់គ្នា។ មូលហេតុ ផឹកស៊ីទំនាស់ពាក្យសម្ដី។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ៣នាក់ ត្រូវបានយកទៅព្យាបាលនៅពេទ្យខេត្ត ចំណែក៣នាក់ទៀត សម្រាកព្យាបាលនៅពេទ្យឃុំ៕

មតិយោបល់