ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៣ទីតាំង ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយទាំង ០៣ផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០២ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និង០១ ទីតាំងទៀត មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព ដោយឡែកតម្លៃលក់រាយ ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៣ បានអនុវត្តន៍ត្រឹមត្រូវ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ដោយសារនេះ ជាការរកឃើញលើកទី១ មន្រ្តីជំនាញបានឲ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាព មិនអនុលោមខាងលើ បើមន្រ្តីកាំកុងត្រូល រកឃើញកំហុសលើកទី២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់