កណ្ដាលៈ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយបង្កើតរបស់ខ្លួនដែលបានប្ដឹងចោទប្រកាន់ថាជនអកតញ្ញូម្នាក់នេះជាមនុស្សចោរម្សៀតប្រើប្រាស់ថ្នាំញៀនរហូតញៀនរហូតត្រូវបានប្រពន្ធរត់ចោល។
ចំណែកជនសង្ស័យក្រោយនគរបាលចាប់ខ្លួននាំទៅសាកសួរបានប្រកែកថាខ្លួនមិនប្រព្រឹត្តដូចការចោទប្រកាន់របស់ម្ដាយឡើយ។ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនសង្ស័យដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យខាងលើមានឈ្មោះ ប្រាក់ ឡា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតបច្ចុប្បន្នរស់នៅស្រុកខាងលើមានប្រពន្ធនិងកូនស្រី២នាក់ព្រមទាំងកូនប្រុសម្នាក់នៅក្នុងបន្ទុកគ្រួសារ។
ក្រោយចាប់ខ្លួននគរបាលដកហូតបានកាំភ្លើងវែងម៉ាកអាកា៤៧មួយដើមប៉ុន្តែនគរបាលអះអាងថាជាអាវុធខូចគុណភាពទេ។ចំណែកស្ត្រីជាម្ដាយអាយុ៦០ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅផ្ទះ។ស្ត្រីខាងលើរូបនេះបាននិយាយប្រាប់នគរបាលថាកូនប្រុសអកតញ្ញូរបស់គាត់ម្នាក់នេះបានប្រើប្រាស់ថ្នាំញៀនរហូតដល់ញៀនខ្លាំងទៅហើយមិនតែប៉ុណ្ណោះដោយសារតែមិនអាចទ្រាំទ្របានប្រពន្ធរបស់គេក៏បានរត់ចោលបាត់ដែលរហូតមកដល់ពេលនេះមានរយៈពេលជាង១ខែហើយ។
ក្រោយពេលប្រពន្ធរត់ចោលបាត់កូនតិរច្ឆានម្នាក់នេះមានចំណង់តណ្ហាពុះកញ្ជ្រោលស្រាប់តែលួងលោមរូបគាត់ដែលជាម្ដាយបង្កើតសុំរួមភេទជាមួយជាច្រើនលើកច្រើនសារប៉ុន្តែគាត់មិនព្រមឡើយនិងបានណែរនាំកុំឲ្យធ្វើបែបនេះក្រោយមកកូនប្រុសរូបនេះបានយកកាំភ្លើង១ដើមច្រកក្នុងការុងរួចយកទៅកប់ដីក្នុងផ្ទះជាការកំញើញឲ្យរូបគាត់ខ្លាចហើយឲ្យយល់ព្រមរួមរ័កជាមួយរូបគេ។
ប្រភដដែលបានបន្តថាជាងនេះទៀតដំបូងឡើយគាត់គិតថាមិនចង់ប្ដឹងឲ្យនគរបាលជួយទេដោយនឹកស្មានថាជននេះកែខ្លួនប៉ុន្តែរហូតដល់វេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសានេះខណៈគាត់កំពុងដេកនៅលើផ្ទះកូនម្នាក់នេះបានស្រែកហៅសុំគាត់រួមរ័ក្សទៀត។ខណៈនោះគាត់នៅតែមិនព្រមដដែលហើយកូនតិរច្ឆានខាងលើបាននិយាយគំរាមថា(ថាបើម៉ែឯងមិនព្រមឲ្យរួមភេទជាមួយខ្ញុំទេយប់នេះខ្ញុំនិងសម្លាប់ចោលហើយ)ខណៈនោះគាត់មានការភ័យខ្លាចខ្លាំងណាស់ទើបរត់ចេញពីផ្ទះទៅដេកនៅផ្ទះកូនប្រុសម្នាក់ទៀនៅឃុំព្រៃពួចនោះដែរ។បន្ទាប់មកគាត់អត់ទ្រាំទៅនឹងទង្វើដ៏លាមករបស់កូនអកតញ្ញូនេះបានតទៅទៀតទើបសម្រេចប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង។
នគរបាលបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាននោះភ្លាមកម្លាំងបានចុះទៅកាន់ទីតាំងកើតហេតុហើយបានធ្វើការចាប់ខ្លួនជនសង្ស័យនិងគាស់យកកាំភ្លើងអាកា៤៧អត់ស្វ័យដែលខូចគុណភាពនិងត្រូវបានជនសង្ស័យច្រកក្នុងការុងកប់ដីក្បែរផ្ទះទុកសម្រាប់គំរាមស្ត្រីជាម្ដាយដើម្បីសុំរួមភេទ។បន្ទាប់មកបាននាំទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកហើយជនសង្ស័យក៏បានបដិសេធន៍ថាខ្លួនមិនបានសុំម្ដាយរួមភេទការស្រែកហៅម្ដាយឲ្យចុះពីលើផ្ទះទាំងយប់រំលងអធ្រាត្រនោះគឺដើម្បីឲ្យជួយមើលកូនរបស់ខ្លួនឈឺតែប៉ុណ្ណោះ។
ដោយឡែកកាំភ្លើងអាកាខ្លួនរើសបានជាង១ឆ្នាំមកហើយរួចយកកប់ដីទុកព្រោះមិនចង់ឲ្យអ្នកផ្សេងឃើញមិនបានទុកគំរាមម្ដាយបង្កើតរបស់ខ្លួននោះឡើយ។ទោះបីជាជនសង្ស័យប្រកែកដោះសារបែបណាក៏មិនរួចខ្លួនដែរយោងតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយជននេះមិនអាចរួចខ្លួនឡើយនិងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់