តាកែវៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣៥នាទី មានករណីចង.កសម្លាប់ខ្លួន ដោយយកធាងចេក នៅជាប់និងដើមមកចង.ក ត្រង់ចំណុចភូមិអំពិលកើត ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ប៉ិច ភារុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ លោកមេឃុំ លោកគ្រូពេទ្យឃុំ លោកមេភូមិ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.កសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នសព កម្លាំងនគរបាល បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់