ព័ត៌មានជាតិ

នៅព្រឹកនេះ! អគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការបណ្ដេញជនជាតិចិនចំនួន៧៤នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់(VOIP)

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន ៧៤នាក់ ស្រី១៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយអនុវត្តតាមប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០៧ និងមានការសហការពីក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន យកយន្តហោះពិសេសចំនួន ២គ្រឿង មកទទួលយក។

ជនបរទេសទាំងនេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ទូរគមនាគមន៍(VOIP) ដោយខុសច្បាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ហើយនៅព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០១៧នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធិអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានប្រគល់ជនជាតិចិនទាំង៧៤នាក់ខាងលើនេះឲ្យទៅប៉ូលិសចិននៅក្នុងព្រលានយន្តហោះអន្តរពោធិចិនតុងបញ្ជូនតាមជើងយន្តហោះពិសេសរបស់ចិនត្រលប់ទៅប្រទេសចិនវិញចាត់ការតាមនិតិវិធិរបស់តុលាការប្រទេសចិន៕

https://youtu.be/14vUlqEwMJM

មតិយោបល់