ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យចៅសង្កាត់គោករការងរបួសធ្ងន់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ បុករថយន្តហាយទ្បែនឌ័រ បណ្ដាលឲ្យរបួសធ្ងន់ចៅសង្កាត់គោករកាម្នាក់ នៅភូមិអន្លង់ក្ងាន សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កើតហេតុនៅវេលាម៉ោង ១ និង ៤០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ភ្លាមនោះ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ អន្តរាគមន៍ផងដែរ ចំណែកម្ចាស់រថយន្តធុនធំ រត់គេចខ្លួនបាត់ហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់