អង់គ្លេស៖អ្នកគ្រប់គ្រងក្លិបបណ្តោះអាសន្នរបស់ក្លិប បិសាចក្រហម លោក Ryan Giggs បានបង្ហើបឲ្យដឹងថា កីឡាករ Danny Welbeck នឹងមិនត្រូវលក់នៅចុងបញ្ចប់នារដូវកាលនេះ។
កីឡាករ សញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេជឿជាក់ថា មិនសប្បាយចិត្ត ជាមួយនឹងជីវិតនៅលើទឹកដី Old Trafford បន្ទាប់ពី បង្ខំឲ្យលេង ស្លាបប្រយុទ្ធ ដោយអតីតអ្នកចាត់ការទូទៅ David Moyes ដែលក្លិបបណ្តេញចេញ មុនរដូវកាល ខណៈគ្រប់គ្រងបានតែ ១០ ខែ ធ្វើឲ្យបិសាចក្រហម រកលេខកូដ ដាក់គ្មាន។
ជាមួយនឹងភាពមិនសប្បាយចិត្តរបស់ Danny Welbeck ក៏លេចឭព័ត៌មានជាច្រើនថា កីឡាកររូបនេះនឹងចាកចេញពីក្លិប ក្នុងនោះមាន ក្លិបកាំភ្លើងធំ Arsenal និង មាន់ខ្នាយមាស Tottenham កំពុងតាមប្រមាញ់ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ដែលរកបាន ១០ គ្រាប់នៅរដូវកាលនេះ ក្នុងចំណោម ៣៥ ប្រកួត ។ ក៏ប៉ុន្តែ អ្នកទទួលបន្ទុកបណ្តោះអាសន្ន កីឡាករ Ryan Giggs បានបដិសេធភ្លាមៗថា កីឡាករ Danny Welbeck មិនសម្រាប់លក់នោះឡើយ បន្ទាប់ពីបញ្ចប់រដូវកាលនេះ ហើយក៏មិនចង់បាត់បង់កីឡាករវ័យក្មេងរូបនេះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់