ព័ត៌មានជាតិ

ធន់ធំដាច់ហ្វ្រាំងជ្រុលទៅបុកជាមួយរថយន្ត៣គ្រឿងនិងម៉ូតូ២គ្រឿងនៅ…

ព្រះសីហនុ: ប្រភពពីសមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៏ រថយន្តកុងតឺនរ័មួយគ្រឿងបើកចុះចំណោទតាមផ្លូវ(ចម្ការអុំហ៊ល) ម្តុំអូរ២ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩នេះ ដែលតាមការសន្និដ្ឋានជំហានដំបូងពីសមត្ថកិច្ចថាទំនងជាដាច់ហ្វ្រាំងក៏ជ្រុលទៅបុកលើរថយន្តតូចៗចំនួន៣គ្រឿងនិងម៉ូតូ២គ្រឿងទៀតម្តុំអូរ២ ក្រុងព្រះសីហនុ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

ក្រោយកើតហេតុចរាចរណ៏តាមផ្លូវអូរ២បានកកស្ទះខ្លាំង សមត្ថកិច្ចកំពុងអន្តរាគមន៍ និងវាស់វែងយកសម្ភាររក្សាទុកអែបខាងដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់