កំពតៈ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៤ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងអ្នកថ្មើរជើងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១,១២ ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
រថយន្តបង្កធុនធំមិនស្គាល់ម៉ាកមានទិសដៅពីលិចទៅកើត បានប៉ះមនុស្សដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ(រថយន្ដរត់គិចបាត់.
ជនរងគ្រោះឈ្មោះ អ៊ៅ ចន្ថា ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិអូក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ជាប៉ូលីសនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តកំពត នៅពេលមកដល់ចំណុចកើតហេតុ បានឈប់រថយន្ដអែបខាងផ្លូវខាងស្ដាំហើយចុះដើរឆ្លងផ្លូវទៅខាងឆ្វេងទើប រងរបួសបែកលលាដ៍ក្បាល(ស្លាប់)នៅកន្លែងកើតហេតុ។
ចំពោះសពនិងរថយន្ដរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញបានប្រគល់ឲ្យប្រពន្ធនិងកូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់