ព័ត៌មានជាតិ

សាហាវណាស់! យុវជនម្នាក់ ត្រូវជនដៃដល់ កាប់យ៉ាងព្រៃផ្សៃ

កំពង់ស្ពឺៈ នៅវេលាម៉ោង ៩និង១០យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីទាស់ពាក្យសម្ដីគ្នា ស្ថិតត្រង់ចំណុចផ្ទះរបស់ឈ្មោះ ចាន់ មឿន ភេទស្រី អាយុ ៤១ឆ្នាំ ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ កង គឹមយាន ហៅកង ទន់ ភេទប្រុស អាយុ ១៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ ទែន បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បានកាន់កាំបិតផ្គាក់ មកកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសក្បាល ផ្នែកខាងស្ដាំធ្ងន់ ខណ:ពេលជនរងគ្រោះ កំពុងអង្គុយលើម៉ូតូរបស់ខ្លួន ដោយមិនបានប្រុងប្រយ័ត្ន។

ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួនបាត់ស្រមោល បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជា្រវរកជនបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់