ព័ត៌មានជាតិ

បុគ្គលិកអង្គការវាយស៊ីភី ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរបួស ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ កៀន ទ្រា ភេទប្រុស អាយុ ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-7378 រួមដំណើរជាមួយឈ្មោះ ពាន សៀនខ័រ ភេទប្រុស អាយុ ៣៤ឆ្នាំ (របួសធ្ងន់) រស់នៅភូមិជាមួយគ្នា (អ្នកទាំង២នាក់ មានមុខរបរជាបុគ្គលិកអង្គការវាយស៊ីភី)។

អ្នកបើកគោយន្តកន្រ្តៃយ៍ មិនអត្តសញ្ញាណ ក្រោយពេលកើតហេតុ រត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ បឋមបង្កដោយគោយន្ដកន្ត្រៃយ៍ គ្មានភ្លើង និងចំណាំងផ្លាតខាងក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួស ត្រូវបានរងយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់