ព័ត៌មានជាតិ

Update៖អគ្គិភ័យនៅផ្សារអូរអំបិលសរុបទំហ៊ុំខូចខាតគិតជាទឹកប្រាក់ប្រហែលសាមសិបម៉ឺនដុល្លារអាមេរិក

បន្ទាយមានជ័យ: នៅវេលាម៉ោង០៣និង៤០នាទីថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចផ្សារអូរអំបិល សង្កាត់អូរអំបិល។
សមត្ថិច្ចឲ្យដឹងថាខូចខាត ឆេះតូបលក់ដូរក្នុងផ្សារអស់ចំនួន ៦៧តូប។ ឆេះផ្ទះ១ខ្នងខូចខាត៥% និងទ្រព្យសម្បត្តិលក់ដូរក្នុងតូបដូចជា ខោអាវ,អីវ៉ាន់ចាប់ហួយនិងគ្រឿងក្រអូបខូចខាតអស់ទាំងស្រុង។
សរុបទំហ៊ុំខូចខាតគិតជាទឹកប្រាក់ប្រហែល៣.០០.០០០ដុល្លារ( សាមសិបម៉ឺនដុល្លារអាមេរិក)។

ក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះនិងពន្លត់អគ្គិភ័យខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ
ចំនួន០៨គ្រឿងប្រើទឹកអស់៣៣ឡាន។
មូលហេតុ : ឆ្លងចរន្តអគ្គិសនី ពីប្រអប់កុងទ័រនៅលើបង្គោលខ្សែរភ្លើង៕

មតិយោបល់