ប៉ៃលិនៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានចាត់អោយលោកអនុសេនីយ៍ឯក អ៉ឹម ឬទ្ធី អធិការរង ស្រុកសាលាក្រៅ ដឹកនាំកម្លាំងជំនាញផ្នែក នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ចុះនាំខ្លួនជនសង្ស័យឈ្មោះ ទង សុខគា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលពាក់ព័ន្ធក្នុងករណី រំលោភទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ ស្នងការ នគរបាលខេត្តប៉ៃលិន ព្រមទាំងមានការសហការជាមួយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ផងដែរ ។
បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់