ព័ត៌មានជាតិ

បុរសមួយក្រុម ផឹកស៊ីបង្កហិង្សា នៅទីតាំងលក់ស្រាក្រឡុកមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈ ភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញ: បុរសមួយក្រុមបានបង្កហិង្សាវៃតុនឹងសម្ភារ:នៅក្នុងកន្លែងស៊ីផឹកស្រាក្រឡុកមួយកន្លែង បណ្ដាលឲ្យការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី២២ ខែមករាឆ្នាំ២០២១ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនារី២នាក់ នៅកន្លែងលក់ស្រាក្រឡុក បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសមួយក្រុមមានគ្នា៥នាក់ បានចូលមកកន្លែងខ្លួនលក់ស្រាក្រឡុក ហើយបានសួររកម្ដាយរបស់នារីពីរនាក់នោះ ស្រាប់តែនារីពីនោះ បានឆ្លើយថាម្ដាយខ្ញុំគាត់ចេញទៅខាងក្រៅបាត់ហើយ ក្រោយមកបុរសខាងលើនេះ បានសួរនារីពីរនាក់នោះថា មាននារីអត់ហើយនារីពីរនាក់នោះ បានឆ្លើយថាខ្ញុំអត់មាននារីទេ ដោយនារីពីរនាក់ជាអ្នកលក់ស្រាក្រឡុកនោះ បានសន្យាថាអង្គុយជិតបុរសខាងលើនោះ ក្រោយមកបុរសខាងលើ បានឲ្យនារីលក់ស្រាក្រឡុកចាក់ធុងបាស់ឲ្យលឺខ្លាំង ដើម្បីខ្លួនរាំ មិនដឹងជាយ៉ាងមិច ស្រាប់តែបុរសខាងលើនោះ លើកធុងបាស់តុនឹងសម្ភារ:បោកខ្ទេចខ្ទី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅនៅជិតនោះយ៉ាងខ្លាំង ប្រជាពលរដ្ឋរសនៅក្បែលនោះ យកទូរស័ព្ទថតស្រាប់បុរសខាងលើនោះ ស្រែកថាអត់ឲ្យថតទេ បើអ្នកណាថតនឹងមានរឿង ជាមួយនឹងបុរសខាងលើនោះ ហើយព្រោះខ្លួនខ្សែផ្កាយពីរ ។

ក្រោយមកក៏មានប្រជាពលរដ្ឋ ជិះម៉ូតូកាត់កន្លែងកើតហេតុការណ៍ខាងលើនោះ បានប្រាប់អ្នកសារព័ត៌មានថាមានករណីបុរសមួយក្រុម វៃធុងបាស់ នឹងតុសម្ភារ:នៅកន្លែងស្រាក្រឡុកខ្ទេចខ្ទី នៅមុខរោងចក្រ៦ជាន់ ភ្លោមៗនោះ អ្នកសារព័ត៌មាន បានចុះមកដល់កន្លែងកើតហេតុ ស្រាប់តែបុរសខាងលើនោះ មិនឲ្យថតឬឡាយទេ ដោយនិយាយថាប៉ូលិសកំពុងធ្វើការ តែប្រជាពលរដ្ឋនៅកន្លែងក្បែរកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា មិនទាន់មានកម្លាំងសមត្ថិកិច្ចមូលដ្ឋានបានចុះមកទេពួកគាត់ នឹងហើយជាបង្ករឿងនៅកន្លែងស្រាក្រឡុកនឹង ភ្លាមៗនោះ អ្នកសារព័ត៌មានជាច្រើននាក់ បានថតនឹងឡាយ ស្រាប់តែបុរស ក្នុងចំណោម៥នាក់នោះ បានមកថតកាត់អ្នកសារព័ត៌មាន នឹងចាប់ទូរស័ព្ទអ្នកសារព័ត៌មានផងដែរតែចាប់មិនបាន ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋចោមចៅទី១ នៃអធិការខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនបុរសខាងលើ យកទៅសាកសួរនាំ នៅប៉ុស្ដិ៍ចោមចៅទី១ នឹងបានអញ្ជើញខាងភាគីខាង អ្នកលក់ស្រាក្រឡុកផងដែរ ដើម្បីបំភ្លឺក្នុងហេតុការណ៍ខាងលើ ដើម្បីដោះស្រាយទៅតាមនីតិវិធី៕

មតិយោបល់