ព័ត៌មានជាតិ

នារីវ័យក្មេងរូបស្រស់ម្នាក់ លោតសម្លាប់ខ្លូនពីលើភ្នំក្រោម បណ្ដាលឲ្យរងរបួសធ្ងន់

សៀមរាប: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ក្នុងភូមិភ្នំក្រោម សង្កាត់/ក្រុងសៀមរាប មានករណីនារីម្នាក់ បានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប មុខរបរធ្វើការតាមហាង ជិះម៉ូតូស្កុបពី ផ្លាកលេខម៉ូតូ សៀមរាប1AH -1740។

មូលហេតុ៖ មានវិបត្តិស្នេហាជាមួយសង្សារ។ ក្រោយកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានធ្វើការជួយសង្គ្រោះជនរងគ្រោះទៅមន្ទីរពេទ្យ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារស្ថានភាពធ្ងន់ធ្ង រ(ផុងរលាក្បាល)៕

មតិយោបល់