ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចធុងទឹកកកពលរដ្ឋ នៅស្រុកពញាឮ

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួច ធុងទឹកកករបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១២និង៥០នាទីចំណុចភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រស់ វាសនា ភេទ ប្រុស អាយុ ៣១ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។

ជនសង្ស័យ០៣ នាក់រួមមាន ៖
១-ឈ្មោះ តៃ សាវុធ ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មិនពិតប្រាកដ មានទីលំនៅភូមិ អង្រ្កង ឃុំ ព្រះស្រែ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
២-ឈ្មោះ មួន ម៉ូរ៉ាន់ ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។
៣-ឈ្មោះ កែវ គង្គា ភេទ ប្រុសអាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។

ជនសង្ស័យទាំង ០៣ នាក់ មានសារធាតុញៀនក្នុងទឹកនោម (+)
វត្ថុតាងចាប់យក ៖ ធុងទឹកកក ពណ៌ក្រហម ០១ ចំណុះមធ្យោបាយធ្វើសកម្មភាព ៖ ម៉ូតូម៉ាកWave ពណ៌ក្រហម គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក ។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ តៃ សាវុធ បានបបួល ជនសង្ស័យឈ្មោះ មួន ម៉ូរ៉ាន់ និង ឈ្មោះ កែវ គង្គា ជិះម៉ូតូម៉ាកWave សណ្តោងរឺម៉កពីភ្នំពេញ កាត់តាមផ្សារព្រែកព្នៅ មកលេងផ្ទះរបស់ខ្លួន នៅភូមិ អង្រ្កង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជនសង្ស័យទាំង០៣នាក់ ធ្វើដំណើរដល់ចំណុចកើតហេតុខាងលើបានឃើញធុងទឹកកក ដាក់ទុកនៅពីមុខ ផ្ទះភ្លាមនោះជនសង្ស័យ បានឈប់ម៉ូតូនាំគ្នាចុះទៅលើកធុងទឹកកកដាក់លើរ៉ឺម៉កសណ្តោង រួចបើកតាមផ្លូវក្រាលកៅស៊ូចេញមក ខណ:នោះជនរង គ្រោះ បានឮសំឡេងឆ្កែព្រូស បានបើកទ្វារចេញមក ស្រាប់តែបាត់ធុងទឹកកក ពីមុខផ្ទះមិនឃើញ នាំដេញតាមរក ហើយបានប្រទះឃើញជនសង្ស័យ កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកធុងទឹកកករបស់ខ្លួន បានរាយការណ៍ប្តឹងនគរបាលប៉ុស្តិ៍ជ្រៃលាស់ ចេញពួនស្ទាក់តាមផ្លូវឃាត់ខ្លួន ជនសង្ស័យទាំង ០៣ នាក់ខាងលើ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

មតិយោបល់