កំពង់ឆ្នាំងៈ មនុស្សម្នាក់ក្នុងចំណោមបីនាក់បានស្លាប់ស្លាប់បាត់បង់ជីវិតខណៈពេលដែលទៅច្រូតស្រូវស្របពេលមេឃធ្លាក់ភ្លៀងមួយមេលាយឡំនិងផ្គររន្ទះបាញ់
បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង ១៥នាទីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចម្ដុំត្នោតគម ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ
មានយុវជន៣នាក់ទៅច្រូតស្រូវនៅចំណុចខាងលើ ពេលនោះ មេឃបានធ្លាក់ភ្លៀងមួយមេនិងមានបាតុភូតធម្មជាតិរន្ទះបាញ់ផង ក៍ត្រូវទៅលើមនុស្សចំនួន៣នាក់ បណ្ដាលឲ្យស្លាប់១នាក់ភ្លាមៗ ។
ជនរងគ្រោះ ឈ្មោះ មាស សារុន ភេទប្រុស អាយុ១៩ឆ្នាំ រស់ នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ចំណែកយុវជន២នាក់ទៀតគ្រាន់តែស្រងល់ប្រហែល៥ នាទីក៏ដឹងខ្លួនវិញ យុវជន២នាក់នេះរស់នៅភូមិដង្ខៅម៉ៅ ឃុំស្រុកខេត្តជាមួយគ្នា។
បើតាមប្រភពពីប្រជាពលបាននិយាយដែថា មកពីជនរងគ្រោះ ប្រើទូរស័ព្ទហៅគ្នាពេលមេឃកំពុងភ្លៀងពេលនោះក៍ត្រូវរន្ទះបាញ់លាន់កក្រើកបណ្តាលឲ្យស្លាប់បែបនេះ។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់