ភ្នំពេញៈ បុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះជាន់ទី២ បង្កឲ្យមានការភ្ញាក់នាវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងផ្ទះលេខ៦Aជាន់ទី២ ផ្លូវសូនីផ្ទះជនរងគ្រោះផ្ទាល់ ស្ថិតនៅភូមិទ្រារ១ ក្រុម៤សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ នៅលាវមិនទាន់មានប្រពន្ធ។
តាមសម្តីម្តាយជនរគ្រោះ បានអោយដឹងថា កូនប្រុសរបស់គាត់ ២ឆ្នាំមុនបានឈប់រៀននៅមហាវិទ្យាល័យ ដោយសារាប់អានមនុស្សមិនល្អ រហូតដល់ញៀនថ្នាំថែមទៀត ហើយបានលក់ម៉ូតូអស់ជាច្រើនគ្រឿង រួមទាំងសម្ភារៈមានតម្លៃមួយចំនួនទៀត។
ដោយឃើញសភាពបែបនេះ រូបគាត់បានយកកូន(ជនរងគ្រោះ) ទៅមណ្ឌលកែប្រែ(ឪកាសខ្ញុំ) ពេលត្រឡប់មកវិញ ជនរងគ្រោះបានប្រាប់ថា ឈប់ជក់ហើយរូបគាត់ជាម្តាយត្រេកអរណាស់ ក៏ទិញម៉ូតូឲ្យជិះដើម្បីទៅរៀនបន្ត។ មិនបានប៉ុន្មាន់ថ្ងៃផង ក៏បន្តជក់ថ្នាំលើសដើម ហើយលក់ម៉ូតូយកលុយទៅជក់ថែមទៀត។
ប្រភពដដែលបានបន្តទៀតថា ចាប់តាំងពីកូនប្រុសរបស់គាត់ញៀនថ្នាំមក តែងតែមានអារម្មណ៍រវើររវាយថ្អូញថា ឈឺក្បាលហើយថា មានមនុស្សជាច្រើនណាស់ចង់ចាប់គេដាក់គុក ហើយដើរឈរជក់បារីតែឯង ដោយមិនមាត់មិនកជាមួយអ្នកណាទេ ដូចជាមនុស្សមានជំងឺប្រចាំកាយ និងវិបត្តិផ្លូវចិត្តអ្វីមួយចឹង។
លុះមកដល់ថ្ងៃកើតហេតុ នៅក្បាលព្រលប់គាត់ និងកូនស្រី បានឮក្តាំងលើផ្ទះជាន់ទី២ តែពួកគាត់មិនហ៊ានឡើងទៅមើលទេ ក្លាយកូនប្រុសរបស់គាត់រករឿង។ លុះមកដល់ម៉ោងកើតហេតុខាងលើ បងប្រុសបង្កើតរបស់ជនរងគ្រោះ មកពីធ្វើការវិញ ក៏បានដើរឡើងទៅលើជាន់ទី២ ក៏ស្រាប់តែឃើញប្អូនប្រុស ចង.កសម្លាប់ខ្លួនជាមួយនិងខ្សែរលីឡុង និងចំរ៉ឹងដែកប្រហោងខ្យល់លើទ្វារខាងមុខស្លាប់បាត់ទៅហើយ។
ទើបស្រែកឆោឡោឡើង អោយគេឯងជួយព្រមទាំងផ្តល់ដំណឹងដល់សមត្ថកិច្ច។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ ដើម្បីសាកសួរពីដំណើររឿង ព្រមទាំងទំនាក់ទំនងហៅខាងជំនាញ មកធ្វើកោសលវិច័យអោយចុះទៅពិនិត្យសាកសពតែម្តង សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កមែន រួចក៏បានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅវត្តទឹកថ្លា ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/Qe5wnsqChfM
មតិយោបល់