ព័ត៌មានជាតិ

Update: រឿងបុរី ជីប ម៉ុង លែន ព្យាយាមលាក់បាំង ខណៈមានបុរសម្នាក់ស្លាប់

ភ្នំពេញៈ ហេតុការណ៍ប្រទះឃើញបុរសម្នាក់ចង កសម្លាប់ខ្លួនក្នុងបន្ទប់ទឹក នៅរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុន បុរី ជីប ម៉ុង លែន (CHIP MONG LAND) កាលពីម៉ោង៤យប់ថ្ងៃទី៦ សីហា នេះ នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពត្រូវបានគេស្គាល់ឈ្មោះ ហែន ឆាង អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករក្នុងក្រុមហ៊ុនបុរី ជីប ម៉ុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ មានស្រុកកំណើតកំពង់ក្របី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុមានស្ត្រីម្នាក់ បានដើរចូលបន្ទប់ទឹកស្រាប់តែប្រទេះឃើញសពយុវជនខាងលើចងកសម្លាប់ខ្លួននៅមាត់ទ្វារបន្ទប់ទឹក ដោយស្ថានភាពលត់ជង្គង់ យកខ្សែអង្រឹងមកចងជាប់ និងឆ្អឹងដែកជំហៀងជញ្ជាំង បង្កឲ្យភ្ញាក់ផ្អើល និងបានប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។

ប្រភពពីកម្មករបានប្រាប់ថា កាលពីល្ងាចឃើញបុរសដែលចងកខាងលើបានផឹកស៊ីជាមួយកម្មករផ្សេងទៀត មានគ្នា៥ទៅ៦នាក់ តែផឹកបានមួយកែង ក៏ដើរចេញទៅ និងបានប្រាប់ថា ចង់ចងកសម្លាប់ខ្លួន ប៉ុន្តែគេមិនដឹងមូលហេតុអ្វីដែលយុវជនខាងលើចង់សម្លាប់ខ្លួនឡើយរហូតដល់ព្រឹកខាងលើទើបភ្ញាក់ផ្អើលឃើញចងកតែម្តង។

នៅព្រឹកដដែលសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ ហើយបានពិនិត្យឃើញថា សពខាងលើពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន សពបានយកមកតម្កល់នៅវត្តទឹកថ្លា រង់ចាំប្រគល់ឲ្យក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-06_10-12-04photo_2016-08-06_10-12-03photo_2016-08-06_10-12-01photo_2016-08-06_10-11-59photo_2016-08-06_10-11-58photo_2016-08-06_10-11-56photo_2016-08-06_10-11-54photo_2016-08-06_10-11-50photo_2016-08-06_10-11-47photo_2016-08-06_10-11-46photo_2016-08-06_10-11-44photo_2016-08-06_10-11-43

មតិយោបល់