ត្បូងឃ្មុំៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់លាយឡំ និងភ្លៀងធ្លាក់ផង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតដួលរលំ និងរបើកដំបូលផ្ទះ សរុបចំនួន ៦៧ខ្នង រងរបួសក្មេងស្រី ០១ម្នាក់ មានទីតាំងនៅក្នុងឃុំចំនួន ០៤ឃុំ របស់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងនោះមាន ៖
១.ឃុំកោងកាងចំនួន ៦២ខ្នង
២.ឃុំកណ្តុរជ្រុំចំនួន ០២ខ្នង
៣.ឃុំវាលម្លូរចំនួន ០២ខ្នង
៤.ឃុំពពេលចំនួន ០១ខ្នង៕
មតិយោបល់