ព័ត៌មានជាតិ

អ្នកនៅខេត្តព្រះសីហនុ ចង់ដឹងមានភ្លើងប្រើវិញពេលណាអត់?

ព្រះសីហនុៈ នៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅបន្ទប់ភ្លើងS22 និងS24 ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធើ្វការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ២២គីឡូវ៉ុលកប់ដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅភូមិ០២ ភូមិ០៣ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អតិថិជននឹងមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ៧ និង០០នាទីយប់៕

មតិយោបល់