ព័ត៌មានជាតិ

អាកាសធាតុក្ដៅខ្លាំង! ខ្វះខាត់ភ្លើង អគ្គិសនីខេត្តព្រះសីហនុ នឹងធ្វើការផ្អាកផ្គត់ផ្គង់អគ្គិសនី

ព្រះសីហនុៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុ (F3A,F7A,F2B,F6B) អនុស្ថានីយស្ទឹងហាវ(F2A,F3B) អនុស្ថានីយតាតៃ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅក្នុងខេត្តព្រះសីហនុដូចខាងក្រោម៖

១. សង្កាត់លេខ១៖ ភូមិ១ ភូមិ២ និងភូមិ៣
២. សង្កាត់លេខ២៖ ភូមិ១ និងភូមិ២
៣. សង្កាត់លេខ៣៖ ភូមិ១ ភូមិ០២ ភូមិ០៣
៤. សង្កាត់លេខ៤៖ ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ ភូមិ៥ និងភូមិ៦
៥. ឃុំកំពេញ៖ ភូមិ១ និងភូមិ២
៦. ឃុំអូរត្រេះ៖ ភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤
៧. ឃុំបិតត្រាំង ឃុំកំពង់សិលា និងឃុំស្ទឹងឆាយ

មូលហេតុ៖ ដោយសារការកើនឡើងកម្តៅអាកាសធាតុខ្លាំងខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងខ្ពស់ជាងមុន ស្របពេលរដូវប្រាំងឆ្នាំនេះ កើនកម្តៅហួតហែងខ្លាំង ធ្វើឲ្យស្ថានភាពទឹកក្នុងអាងវារីអគ្គិសនី ដែលជាប្រភពដ៏សំខាន់របស់អគ្គិសនី ពុំមានទឹកច្រើន សម្រាប់ដើរម៉ាស៊ីន ដើម្បីជួយផលិតអនុភាពអគ្គិសនីនោះទេ។
តំបន់ដែលផ្អាកការផ្គត់ផ្គង់ខាងលើ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅចន្លោះម៉ោង ៦ និង០០ នាទីល្ងាច៕

មតិយោបល់