ប៉ៃលិនៈ សមត្ថកិច្ចឲ្យដឹងថាកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដឹកនាំដោយលោក អ៉ឹម ឬទ្ធី បានចុះល្បាតតាមគោលដៅ ប្រទះឃើញ ក្មេងទំនើង ០២ នាក់ មានដាក់ដុំថ្ម និង កូនកាំបិត នៅជាប់ម៉ូតូ កម្លាំងជំនាញក៏បានហៅមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រួចបានធ្វើតេស្តទឹកនោម ឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួន ។
ជនទទាំងពីរនាក់នោះទី១ឈ្មោះ រៀម ស្រស់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកំប្រង់ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។ទី២ឈ្មោះ សេង លី ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិម្នាស់កាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបាន ដុំថ្មចំនួន០៣ដុំ និងកូនកាំបិតចំនួន០២។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់