ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រា ត្រូវខ្សែភ្លើងឆ្លងចរន្ត ឆក់ប្រកាច់ស្លាប់មួយរំពេច ពេលដាក់ធុងបាស់ច្រៀងខារ៉ាអូខេ

ខេត្តក្រចេះ: កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ប្រកាច់ស្លាប់ភ្លាមៗ ពេលកំពុងផឹកស៊ីច្រៀងខារ៉ាអូខេ នៅក្នុងភូមិ។

មូលហេតុ៖ ជនរងគ្រោះ ស្រវឹងស្រា បានយកដៃទៅកាន់ចំមុខតំណខ្សែភ្លើង ដើម្បីដាក់ធុងបាស់ច្រៀងខារ៉ាអូខេ ទើបបណ្ដាលឲ្យឆក់ស្លាប់បែបនេះ។

ជនរងគ្រោះឈ្មោះ សុខ លីម អាយុ៤៦ឆ្នាំ រស់នៅ ភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕

មតិយោបល់