ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់!! ម្ដាយទ្រហោយំឱបសពកូនប្រុស ២នាក់ ពីថ្ងៃនេះទៅលែងបានជួបមុខទៀតហើយ

ឧត្ដរមានជ័យ: នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មានករណីលង់ទឹក ស្ថិតក្នុងបឹងទំនប់ថ្មី ចំណុចកំពង់ទូក​ មុខវត្តសុវណ្ណគិរីជលសារ ហៅវត្តគោគសំព័រ ភូមិគោគសំពរ ឃុំលំទង ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ បណ្តាលឲ្យស្លាប់ក្មេងប្រុសជាបងប្អូនបង្កើននឹងគ្នាចំនួន០២នាក់។

១/ជនរងគ្រោះឈ្មោះ ធៀន សុវណ្ណចាន់ធឿន ភេទប្រុស អាយុ ០៩ឆ្នាំ និងទី២/ឈ្មោះ ធៀន សុវណ្ណចាន់ឌី ភេទប្រុស អាយុ ០៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានម្តាយឈ្មោះ ទឹន សារ៉ាត់ អាយុ ៣២ឆ្នាំ ឪពុកឈ្មោះ ទឹត សុឌឿន អាយុ ៣៨ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះទាំង ០២នាក់ បងប្អូន បាននាំគ្នាចុះងូតទឹកលេងបណ្តាលឲ្យស្លាប់តែម្តង។

ករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាម អធិការនគរបាលស្រុក បានចាត់តាំងកម្លាំងចុះ ទៅពិនិត្យនៅកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់