ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

លោក ត្រាំ សង្ឃឹមថា អាមេរិក នឹងមិនផ្ទុះសង្គ្រាម ជាមួយអ៊ីរ៉ង់ទេ

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អាមេរិក នឹងមិនផ្ទុះសង្គ្រាម ជាមួយប្រទេសអ៊ីរ៉ង់ទេ អំទ្បុងពេលលោក បានជួបពិភាក្សាជាមួយប្រធានាធិបតីស្វីស លោក Ueli Maurer។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

នៅពេលត្រូវបានចោទសួរ ដោយអ្នកយកព័ត៌មានថា ក្រុងវ៉ាស៊ីនតោន នឹងធ្វើសង្គ្រាម ជាមួយក្រុងតេអេរ៉ង់ទេ? លោក ត្រាំ បានឆ្លើយតបទៅវិញ ចំពេលលោក បានជួបស្វាគមន៍លោក Maurer នៅឯសេតវិមានថា សង្ឃឹមរឿងបែបនេះ នឹងមិនកើតមានទ្បើយ។

សូមជំរាបថា ភាពតានតឹង បានកើនឡើងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់។ ដោយកាលពីដើមសប្តាហ៍នេះ អាមេរិកបានដកមន្ត្រីការទូតខ្លួនមួយចំនួន ចេញពីស្ថានទូតក្នុងទីក្រុងបាដាដ បន្ទាប់ពីការវាយប្រហារ កាលពីចុងសប្តាហ៍ ទៅលើរថក្រោះចំនួន ៤ នៅក្នុងឈូងសមុទ្រ៕

មតិយោបល់