ព័ត៌មានជាតិ

ប៊ិះទៅហើយ! ជនជាតិចិនមួយក្រុម បើករថយន្តស៊េរីទំនើប ប្រដេញគ្នាបុកដើមឈើ ធ្លាក់ចូលដៃទន្លេ

ភ្នំពេញ: កាលពីវេលាម៉ោង៤ និង ១៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានករណីជនជាតិចិនប្រុសស្រី ៤នាក់ បើករថយន្តលឿន ប្រដេញគ្នា ក៏ជ្រុលចង្កូតធ្លាក់ចូលដៃទន្លេ។

ករណីនេះ បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3139 បានបើកបរយ៉ាងលឿន ប្រដេញគ្នាជាមួយរថយន្ត CAMRY មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតបុករបងឃាំង និងដើមឈើ ធ្លាក់ចូលទៅក្នុងដៃទន្លេ បណ្ដាលឲ្យរថយន្តរងការខូចខាត និងបែកកង់ខាងស្ដាំទៅមុខលែងរួច។ ចំណែកឯភាគីរថយន្ត CAMRY មិនបានឈប់ទេ បានបើកចេញទៅបាត់តែម្តង។

ក្រោយកើតហេតុភាគីខាងរថយន្តបង្ក បានសម្របសម្រួល ដោយចេញសងសំណងថ្លៃខូចខាត ជាមួយម្ចាស់ទីតាំង ដើម្បីបញ្ចប់រឿង៕

មតិយោបល់