សៀមរាបៈ នៅថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទី មានករណីក្មេងលង់ទឹកស្លាប់ ក្នុងទឹកស្រះក្រោយផ្ទះចម្ងាយ ៣០ម៉ែត្រ ក្មេងរងគ្រោះឈ្មោះ ចក់ ប៉េងរី ភេទប្រុស អាយុ ៩ឆ្នាំ នៅភូមិល្បើក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
មូលហេតុ៖ រត់លេងទឹកភ្លៀងនៅក្រោយផ្ទះជាមួយក្មេងៗជុំគ្នាក៏រអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់ ។
ឪពុកឈ្មោះ ប្លោក លី អាយុ ៤១ឆ្នាំម្តាយឈ្មោះ ប្រុញ សរ អាយុ ២៨ឆ្នាំ នៅភូមិឃុំកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់