ព្រះសីហនុៈ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ4 ចន្លោះគីឡូ175 និង176 ត្រង់ចំណុចមុខប៉ុស្តិ៍រដ្ឋបាលជើងគោ ស្ថិតក្នុងភូមិ/ឃុំជើងគោ ស្រុកព្រៃនប់ ក្រុង/ខេត្តព្រះសីហនុ។
នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តបង្កម៉ាកហ្វរ៉េន័រ ពណ៌ខ្មៅពាក់ស្លាក លេខព្រះសីហនុ 2A-4028 ធ្វើដំណើរក្នុងទិសដៅពីកំពង់សោមមកភ្នំពេញ បើកបរដោយឈ្មោះ KASYANOV ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិរុស្ស៊ី ជាភ្ញៀវទេសចរស្នាក់នៅខេត្តព្រះសីហនុ។
លុះបើកមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក TAUROS LS ពណ៌ស្ក ពាក់ស្លាកលេខ នគរបាល 1-6842 បើកបរឈ្មោះ ម៉ុត សុខា ភេទប្រុសអាយុ៥៣ឆ្នាំជាមេប៉ុស្ថិជើងគោ មានទីលំនៅចំណុចកើតហេតុ បើកបរក្នុងទិសដៅឆ្លងថ្នល់ពីកើតមកលិចរួចរថយន្តបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1E-3021 បើកបរដោយឈ្មោះ អ៊ុង ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ទិសដៅពីភ្នំពេញ មកក្រុងព្រះសីហនុ ។
នគរបាលចរាចរណ៍បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យមានអ្នករបួស និងស្លាប់រួមមាន ៖ ទី១.ឈ្មោះ មុត សុខា រងរបួសធ្ងន់ ទី២.ឈ្មោះ មុត ភក្ត្រា ភេទស្រី អាយុសិស្ស អាយុ១៩ឆ្នាំត្រូវជាកូន និងជាអ្នករួមដំណើររងរបួសធ្ងន់ ទី៣.ឈ្មោះ គង់ ភស្តា ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្ស រួមដំណើរ រងរបួសធ្ងន់ ។ ទី៤.ឈ្មោះ អ៊ុង ឌីណា អ្នកបើកបរម៉ូតូសេ125 រងរបួសធ្ងន់ ទី៥.ឈ្មោះ ទូច ឡុងអ៊ី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រួមដំណើររងរបួសធ្ងន់ ទី៦.ឈ្មោះ ទូច លីហ័ង ភេទស្រីអាយុ១០ឆ្នាំ រួមដំណើររងរបួសធ្ងន់ ទី៧.ឈ្មោះ ទូច ស្រីនីត ភេទស្រី អាយុ៧ឆ្នាំ រួមដំណើរស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហតុអ្នកបើកបររថយន្តបង្ក ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត៕
មតិយោបល់