កោះកុងៈ កាលពីវេលាម៉ោង ១២ និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតត្រង់ចំណុចភូមិធ្នង់ ឃុំកណ្ដោល ស្រុកបុទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកអ្នកថ្មើរជើង បណ្តាលអោយស្លាប់ម្នាក់ និងរងរបួសធ្ងន់២ នាក់ ។
ម៉ូតូបង្ក អិចសេនទ័រ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុខ បូ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ បានបើកបុកឪពុកកូន ២ នាក់ បណ្តាលឲ្យស្លាប់កូន និងឪពុករងបួសធ្ងន់។
ជនរងគ្រោះឈ្មោះ រស្មី ចិត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិ. ឃុំថ្មស ស្រុកបុទុមសាគរ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯកូនឈ្មោះ រស្មី ភារម្យ ភេទប្រុស អាយុ ៥ ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯជនបង្កក៏រងរបួសធ្ងន់ដូចគ្នា ។
មូលហេតុ៖ បើកបរមិនប្រុងប្រយ័ត្ន និងប្រើប្រាស់ល្បឿនហួសកំណត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ដោះស្រាយពេលក្រោយ៕
មតិយោបល់