ព័ត៌មានជាតិ

HILUX RIVO សាកកម្លាំងជាមួយគោយន្តខ្ទេចមុខមួយចំហៀង

រនតគិរី: នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងែទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅចំណុចភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរនតគិរី រវាងរថយន្តនិងគោយន្តបុកគ្នាពេញទំហឹង។

ប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដ HILUX RIVOពណ៌ស ស្លាកលេខ ភ្នំពេញ ២AL-9744 បើកបរដោយឈ្មោះ មេង ចិត្រមៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ ទីលំនៅបច្ចុប្បន្ន ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ បើកបរស្របទិសគា្នជាមួយគោយន្ត លុះដល់ចំណុចកើហេតុរថយន្តបត់ឆ្វេង ស្របពេលគោយន្ដមកពីក្រោយបុកតែម្ដង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ។ ចំណែកម្ចាស់គោយន្តរត់គេចខ្លួនបាត់។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំឡាមីង រង់ចាំដោះស្រាយ៕

មតិយោបល់