ព័ត៌មានជាតិ

ជនចិនម្នាក់ប៉ុនប៉ងធ្វើអត្តឃាតដោយចង.ក​ សម្លាប់ខ្លួនបន្ទាប់ពីបកតាមប្រពន្ធដល់ស្រុកហើយមិនជួប

ក្រចេះ: បុរសជាជនចិនម្នាក់ប៉ុនប៉ងធ្វើអត្តឃាតដោយចង.ក​ សម្លាប់ខ្លួនខណ:ពេលដែលខំតាមរកប្រពន្ធដល់ផ្ទះនៅស្រុកកំណើតហើយតែមិនឃើញនាងបង្កភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងផ្ទះរបស់ប្រពន្ធភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

តាមសមត្ថកិច្ចបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ឆៃ ស៊ីហ្គាន់ អាយុ៤២ឆ្នាំជាជនជាតិចិនមានប្រពន្ធជាជនជាតិខ្មែរនិងមានកូនស្រីម្នាក់ ហើយបុរសខាងលើនេះទើបមកដល់ខ្មែរកាលពីម្សិលម្ង៉ៃប៉ុណ្ណោះ ចំណែកស្ត្រីជាប្រពន្ធមិនបានស្គាល់ឈ្មោះទេតែនាងបានចេញទៅធ្វើការនៅប៉ោយប៉ែតបាត់ហើយ។

តាមប្រភពបានបន្តទៀតថាការប៉ងចង់ស្លាប់របស់បុរសជនជាតិចិនមិនបានសម្រេចនោះទេដោយសារត្រូវក្រុមគ្រួសារខាងប្រពន្ធមកជួយឃាត់ទាន់ ហើយរយះពេលកន្លងមកប្រពន្ធខ្មែរនេះបានចេញទៅរស់នៅប្រទេសចិនដោយបានកូនស្រីម្នាក់។លុះរយ:ក្រោយប្រពន្ធបាននាំកូនស្រីមកស្រុកខ្មែរវិញតែនាងមិនព្រមត្រឡប់ទៅប្រទសចិនវិញឡើយ។

បន្ទាប់ពីអត់ឃើញប្រពន្ធត្រឡប់ទៅវិញគាត់ក៏ធ្វើដំណើរមកស្រុកខ្មែរតាមមករកនាងដល់ស្រុកកំណើតនេះតែបែរជាមិនឃើញនាងទើបធ្វើឱ្យគាត់តូចចិត្តនិងឡាំប៉ាបានទាញខ្សែគោបម្រុងមកចង.កសម្លាប់ខ្លួនឯងតែម្តង។

ភ្លាមៗនោះបានរាយការណ៍ទៅសមត្ថកិច្ចក្រោយពីទទួលបានដំណឹងក៍បានចុះមកសម្របសម្រួលនិងប្រាប់បុរសជនជាតិចិននោះថានឹងជួយជំរុញប្រពន្ធឲ្យមកជួបគាត់វិញ៕

 

មតិយោបល់